គម្រោង The Project

គម្រោងរោងកុនត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ដោយស្ថាបត្យករ និងនិស្សិតស្ថាបត្យកម្មមួយក្រុម។ វាគឺជាគម្រោងដែលផ្តោតទៅលើការងារចម្រុះមួយ ដែលមានបំណងលើកស្ទួយ និងចងក្រងនូវរាល់ឯកសារដែលពាក់ពន្ធ័ទៅនឹងរោងកុននៅក្នុងទសវត្សទី៦០ នៃប្រទេសកម្ពុជា។ ការចងក្រងឯកសារនឹងផ្តោតទៅលើទម្រង់ និងបែបផែនផ្សេងៗគ្នាជាច្រើនដូចជា៖ គំនូរស្ថាបត្យកម្ម  បទសំភាសន៍(ជាមួយនឹងសមិទ្ធិករភាពយន្ត  អ្នកសិក្សាស្រាវជ្រាវ  ព្រមទាំងប្រជាជនសាមញ្ញ)  រូបថតភាពយន្ត  ឯកសារជាសំណេរ និងផែនទីជាដើម។

គម្រោងនេះនឹងបង្ហាញឱ្យឃើញនូវទិដ្ឋភាព និងទម្រង់នគរោបនីយកម្មនៅក្នុងទីក្រុងតាមរយៈការសិក្សាទៅលើរោងកុនដោយឆ្លុះបញ្ចាំងពីទស្សនៈវិស័យនៃការរៀបចំក្រុងនៅក្នុងសម័យសង្គមរាស្ត្រនិយម ដែលផ្អែកទៅលើបរិបទវប្បធម៌។

រាល់ឯកសារសិក្សាស្រាវជ្រាវទាំងអស់នឹងត្រូវដាក់ឱ្យប្រើប្រាស់ដោយសេរីនៅលើបណ្តាញអុីនធើណេតសម្រាប់អ្នកសិក្សាស្រាវជាវ  សិស្សនិស្សិត  សិល្បករ ស្ថាបត្យករ និងនគរោបនីយករ។

Roung kon was found in 2016 by a group of architects and architecture students. It is a multi-disciplinary project that aims to promote and document all the 60s cinemas in Cambodia. The documentation will focus on all forms such as architectural drawings, interviews (with film makers, research scholars and ordinary people), photo, films, written documents and maps.

The project will highlight the aspect of urban form of the cities through cinemas on how it reflects the ideology of Sangkum Reastr Niyum era’s city planning based on cultural engagement.

All the materials will be free to access online for researchers, students, artists, architects and urbanists.

inside-capitol
Inside former Capitol cinema in October 2016 @Roung Kon

 

Create a website or blog at WordPress.com

Up ↑